អត្ថប្រយោជន៍ដ៏អស្ចារ្យ ១២ យ៉ាង នៃទឹកបណ្តូលចេក
កុំថាឡើយតែផ្លែចេកទុំទើបមានអត្ថប្រយោជន៍នោះ សូម្បីតែទឹកដែលចម្រាញ់បីបណ្តូលដើមចេកក៏ផ្តល់អត្ថប្រយោជន៏ជាច្រើនសម្រាប់សុខភាពដែរ។ នៅក្នុងប្រទេសកម្ពុជាយើង មានមនុស្សជាច្រើនមិនបានដឹងពីតម្លៃសារធាតុចិញ្ចឹមរបស់បណ្តូលចេក និងទឹករបស់អ្នកឡើយ។ ទឹកបណ្តូលដើមចេកនេះត្រូវបានគេទទួលទានដើម្បីការពារជំងឺទឹកនោមផ្អែម, ជួយព្យាបាលជំងឺទល់លាមក, បញ្ហារំលាយអាហារ និងជួយសម្រកទម្ងន់។ ទឹកបណ្តូលដើមចេកក៏ផ្តល់អត្ថប្រយោជន៏ចំពោះកុមារផងដែរ ព្រោះវាអាចជួយជម្រុញដល់កម្រិតភាពស៊ាំ ដូច្នេះវាអាចជួយឲ្យកុមារគេចផុតពីជំងឺគ្រប់ប្រភេទ។ ម្យ៉ាងវិញទៀត ទឹកបណ្តូលដើមចេកនេះពិតជាពិបាកនឹងទទួលទាន ប្រសិនបើអ្នកមិនដឹងពីវិធីធ្វើវាឲ្យបានត្រឹមត្រូវ។ វត្តមាននៃជាតិសរសៃក្នុងបណ្តូលដើមចេកអាចធ្វើឲ្យពិបាកលេប ដូច្នេះអ្វីដែលសំខាន់ត្រូវលាងសម្អាតបណ្តូលដើមចេកឲ្យបានស្អាតល្អ។ អ្នកក៏គួរតែដឹងថា ទឹកបណ្តូលដើមចេកមានរសជាតិចត់តិចៗ ដូច្នេះអ្វីដែលសំខាន់អ្នកអាចបន្ថែមគ្រឿងហិលឲ្យបានច្រើន។ ខាងក្រោមនេះជាអត្ថប្រយោជន៏ជាច្រើនដែលបានពីទឹកបណ្តូលដើមចេកសម្រាប់សុខភាព៖ រូបមន្តធ្វើទឹកបណ្តូលដើមចេក គ្រឿងផ្សំ៖ ហាន់បណ្តូលចេក, ទឹក, ស្ករមិនទាន់ស្ល ឬទឹកឃ្មុំ, ម្សៅក្រវាញ (cardamom powder)។ វិធីធ្វើ៖ ហាន់បណ្តូលចេក ហើយចម្រាញ់យកទឹក។ បន្ទាប់មកបន្ថែមទឹកឃ្មុំ ឬស្ករមិនទាន់ស្លចូល។ រួចដាក់ចូលទៅក្នុងម្សៅក្រវាញ ហើយលាយចូលគ្នាឲ្យបានសព្វ។ ល្អចំពោះអ្នកកើតជំងឺគ្រោះក្នុងតម្រងនោម ការទទួលទានទឹកបណ្តូលចេក អាចជួយរំលាយដុំគ្រួសក្នុងតម្រងនោមក្នុងរយៈពេលខ្លី។ ជួយសម្រកទម្ងន់ ប្រសិនបើអ្នកចង់សម្រកទម្ងន់ក្នុងរយៈពេល ១ សប្តាហ៍ អ្នកគួរតែទទួលទានទឹកបណ្តូលដើមចេក។ វត្តមានសារធាតុដែលមានក្នុងទឹកបណ្តូលដើមចេកអាចជួយកាត់បន្ថយជាតិកាឡូរី និងជួយព្យាបាលក្រពះ។ គ្រប់គ្រងជាតិអាស៊ីត ទឹកបណ្តូលដើមចេកពិតជាល្អសម្រាប់សុខភាពអ្នកមានបញ្ហាឡើងជាតិអាស៊ីត។ ទឹកនេះអាចជួយព្យាបាលអ្នកមានអាការៈក្រហាយទ្រូង និងកាត់បន្ថយកម្រិតជាតិអាស៊ីតក្នុងខ្លួន។ បញ្ហាទល់លាមក បើទោះបីជាទឹកបណ្តូលដើមចេកផ្តល់អត្ថប្រយោជន៍ច្រើនមែន តែអ្វីដែលល្អប្រសើរជាងគេបំផុតគឺ វាអាចជួយប្រឆាំងនឹងបញ្ហាទល់លាមកផងដែរ។ ប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដើម្បីប្រឆាំងនឹងជំងឺទឹកនោមផ្អែម អ្នកគួរទទួលទានទឹកបណ្តូលដើមចេកឲ្យបាន ១ កែវ ជាប្រចាំដើម្បីឲ្យមានសុខភាពល្អ។ សារធាតុចត់ៗរបស់ទឹកបណ្តូលដើមចេកជួយគ្រប់គ្រងអាំងស៊ុយលីននៅក្នុងរាងកាយ។ ដំបៅក្រពះ អត្ថប្រយោជន៍ផ្សេងទៀតនៃទឹកបណ្តូលដើមចេកអាចជួយព្យាបាលជំងឺដំបៅក្រពះយ៉ាងមានប្រសិទ្ធិភាព ដោយសារមានវត្តមាននៃសារធាតុនៅក្នុងទឹកបណ្តូលដើមចេក។ សម្បូរទៅដោយប៉ូតាស្យូម ដោយសារតែវាសម្បូរទៅដោយប៉ូតាស្យូម ដូច្នេះអ្វីដែលសំខាន់ការទទួលទានទឹកបណ្តូលដើមចេកអាចជួយរក្សាកម្រិតនៃភាពស៊ាំរបស់អ្នក។ គ្រប់គ្រងសម្ពាធឈាម ទឹកបណ្តូលដើមចេកក៏អាចជួយគ្រប់គ្រងសម្ពាធឈាមក្នុងរាងកាយ ជាពិសេសចំពោះអ្នកដែលមានជំងឺលើសឈាម។ កម្ចាត់ជាតិពុលចេញពីរាងកាយ ត្រូវទទួលទានទឹកបណ្តូលដើមចេកស្រស់ ១ កែវ ទាំងពោះទទេ។ អនុវត្តវិធីនេះរយៈពេល ១សប្តាហ៍ នោះនឹងសង្កេតឃើញបំលាស់ប្តូរនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ការកកឈាម សារធាតុមានក្នុងទឹកបណ្តូលដើមចេកអាចជួយរំលាយឈាម។ ដូច្នេះបណ្តូលដើមចេកជាអាហារដ៏សំខាន់សម្រាប់អ្នក៕
Reviewed by Unknown
on
3:24 AM
Rating:
No comments: