1.ធាតុផ្សំ ២ មុខ ជួយឲ្យធ្មេញសស្អាតក្នុងរយៈពេល ២នាទី
តើអ្នកមានអារម្មណ៍ថា ថ្នាំដុសធ្មេញដែលអ្នកកំពុងតែប្រើប្រាស់រាល់ថ្ងៃនៅតែមិនអាចកម្ចាត់បញ្ហាធ្មេញលឿងទៀតមែនទេ? ហើយ អ្នកមិនអាចទទួលបានប្រសិទ្ធិភាពដូចការផ្សាយពានិជ្ជកម្មមែនទេ? ជំនួសការចំណាយប្រាក់ទិញថ្នាំដុសធ្មេញទាំងនោះ ដោយប្តូរមកសាកល្បងជាមួយនឹងដំណោះស្រាយតាមបែបធម្មជាតិវិញ។
១. អ្វីដែលអ្នកត្រូវការ
- ក្រូចឆ្មា
- - ម្សៅដុតនំ baking soda
២. របៀបលាយ
ដួសម្សៅដុតនំ baking soda ១ស្លាបព្រាបាយទៅក្នុងចានមួយ រួចច្របាច់ក្រូចឆ្មាមួយចំណិតចូល។ លាយគ្រឿងផ្សំទាំងពីរនេះរហូតដល់រលាយចូលគ្នាសព្វល្អ។
៣. របៀបប្រើ
ចុងក្រោយ យកល្បាយនេះអនុវត្តនៅលើធ្មេញរបស់អ្នកដោយប្រើច្រាស់ឲ្យបាន ២ នាទី។
អ្នកត្រូវចាំថា អនុវត្តវិធីនេះមួយសប្តាហ៍ម្តងបានហើយ ដើម្បីកុំឲ្យប៉ពាល់ពាល់ដល់អញ្ចាញធ្មេញ៕
ប្រភព៖ បរទេស
1.ធាតុផ្សំ ២ មុខ ជួយឲ្យធ្មេញសស្អាតក្នុងរយៈពេល ២នាទី
Reviewed by Unknown
on
3:01 AM
Rating:
Reviewed by Unknown
on
3:01 AM
Rating:
No comments: