.ម៉ាស្សា ៥ ចំណុច នៅលើរាងកាយ ជាតិខ្លាញ់ដែលលើសនឹងរលាយបាត់អស់
ចំណង់អាហារ, ភាពតានតឹង, ទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ជាកត្តាសំខាន់ដែលធ្វើឲ្យអ្នកឡើងទម្ងន់កាន់តែខ្លាំង។ ប៉ុន្តែអ្នកអាចអនុវត្តវិធីម៉ាស្សាតាមបែបចិនបុរាណ នៅលើតំបន់មួយចំនួននៃរាងកាយរបស់អ្នក គឺអាចកម្ចាត់ជាតិខ្លាញ់ដែលលើសឲ្យរលាយបាត់អស់ ដោយមិនចាំបាច់ធ្វើការហាត់ប្រាណឡើយ។
១. ចង្អូមាត់ខាងលើ
ទីតាំងត្រងនេះស្ថិតនៅចំចំណុចកណ្តោលរវាងបបូរមាត់ខាងលើ និងច្រមុះ។ ការម៉ាស្សារាងជារង្វង់រយៈពេល ២នាទី ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ថា ឃ្លានបរិភោគអ្វីមួយ ដើម្បីកាត់បន្ថយដល់ការស្រេកឃ្លាននេះ។
២. ត្រចៀក
ការម៉ាស្សាត្រចៀកប្រមានជា ២០០ ដង ធ្វើឲ្យមានការរំញោតកើតឡើងទូទាំងសរីរាង្គទាំងអស់ និងបង្កើនល្បឿនការរំលាយអាហារ។ ប៉ុន្តែចំណុចពិសេសធ្វើឲ្យអ្នកលែងមានចំណង់អាហារ ស្ថិតនៅផ្នែកខាងលើនៃរន្ធត្រចៀក។ ត្រូវម៉ាស្សាឲ្យបានញឹកញាប់។
៣. លើកំភួនដៃ
អ្នកត្រូវម៉ាស្សាចំណុចនេះឲ្យបាន ១នាទីជារៀងរាល់ថ្ងៃ វានឹងជួយសម្រួលដល់មុខងារពោះវៀនឲ្យកាន់តែប្រសើរឡើង។
៤. ជើង
ការម៉ាស្សាជើងនៅតំបន់ក្រោមជង្គង់បន្តិច ចំណុចនេះត្រូវបានគេជឿជាក់ថា អាចជួយសម្រក់ទម្ងន់បានដល់ទៅ ៥០០ ក្រាមក្នុងមួយថ្ងៃ។
៥. លើស្មងជើង
ការម៉ាស្សាទីតាំស្ថិតនៅចំងាយប្រហែលជា ៣អ៊ីញ ពីខាងលើស្មងជើង មិនត្រឹមតែអាចជួយបញ្ចុះទម្ងន់ប៉ុណ្ណោះទេ ថែមទាំងអាចយកឈ្នះជំងឺស្ពឹកដៃជើង, ឈឺឆ្អឹងខ្នង និងតឹងណែនក្នុងដើមទ្រូងថែមទៀត។
ចំណាំ៖
កុំធ្វើការម៉ាស្សាពីរចំណុចចុងក្រោយនេះច្រើនពេក គឺត្រឹមតែមួយនាទីគ្រប់គ្រាន់ហើយ តែត្រូវធ្វើជារៀងរាល់ថ្ងៃ។ ប្រសិនបើក្នុងពេលម៉ាស្សា អ្នកមានអារម្មណ៍មិនល្អ យកល្អសូមបញ្ឈប់ភ្លាម៕
.ម៉ាស្សា ៥ ចំណុច នៅលើរាងកាយ ជាតិខ្លាញ់ដែលលើសនឹងរលាយបាត់អស់
Reviewed by Unknown
on
3:21 AM
Rating:
Reviewed by Unknown
on
3:21 AM
Rating:
No comments: