ពិសាភេជ្ជសៈនេះតែមួយពែង អាចបណ្តេញជាតិពុលគ្មានសល់
ដើម្បីលាងជម្រះ, កម្ចាត់ជាតិពុលចេញពីរាងកាយ, ការលើកកម្ពស់ការរំលាយអាហារ និងការបង្កើនថាមពលក្នុងពេលតែមួយ អ្នកអាចប្រើវិធីដ៏អស្ចារ្យមួយនេះ។ ជាពិសេសប្រសិនបើអ្នកកំពុងតែមានសភាពអស់កម្លាំង ឬប្រសិនបើអ្នកមានប្រភេទនៃការឆ្លងមេរោគមួយចំនួនគួរតែបរិភោគភេជ្ជសៈមួយនេះ។
+គ្រឿងផ្សំ៖
- ក្រូចឆ្មា ១ ផ្លែ
- ផ្លែប៉ោម ៤ ផ្លែ
- ទឹក ១ កែវ
- ខ្ញីស្រស់ ៣ ស្លាបព្រាកាហ្វេ (កិនឲ្យម៉ត់)
+របៀបធ្វើ៖
ដំបូងចិតសំបកក្រូចឆ្មា និងផ្លែប៉ោមឲ្យបានស្អាត ហើយដាក់ចូលទៅក្នុងកែវក្រឡុកលាយជាមួយទឹក ១កែវ។ បន្ទាប់មកបន្ថែមទឹកខ្ញីចូលជាការស្រេច។
+ការប្រើប្រាស់៖
វិធីល្អបំផុត គឺមុនពេលទទួលអាហារពេលព្រឹកអ្នកត្រូវបរិភោគភេសជ្ជៈនេះមួយកែវជារៀងរាល់ព្រឹកនៅលើពោះទទេ។ នេះ គឺជាវិធីដ៏អស្ចារ្យមួយដើម្បីកម្ចាត់ជាតិពុលទាំងអស់នៅក្នុងរាងកាយ និងជួយឲ្យសុខភាពរបស់អ្នកមានដំណើរការល្អប្រសើរឡើងវិញដោយធម្មជាតិ៕
ពិសាភេជ្ជសៈនេះតែមួយពែង អាចបណ្តេញជាតិពុលគ្មានសល់
Reviewed by Unknown
on
3:22 AM
Rating:
Reviewed by Unknown
on
3:22 AM
Rating:
No comments: